ក្លិននៅក្នុងក្រោលសត្វ
តើព្រះយេស៊ូវពិតជាបានប្រសូត្រនៅក្នុងក្រោលសត្វមែនឬ? ហេតុអ្វីបានជាព្រះមែស៊ីយាងមកប្រសូត្រ នៅកន្លែងកខ្វក់បែបនេះ? បន្ទាប់ពីព្រះសង្រ្គោះបានប្រសូត្រជាទារកនៅទីនោះ ក្លិននឹងសម្លេង ដែលព្រះអង្គបានជួបដំបូងបំផុតនោះ គឺជាក្លិន និងសម្លេងដ៏រំខាន នៅក្នុងក្រោលសត្វ។ ព្រះអង្គប្រហែលជាបានឮសម្លេងសត្វ និងសម្លេងមនុស្សដែលដើរនៅក្បែរស្នូកសត្វដែលព្រះអង្គកំពុងផ្ទំនោះ គឺមិនខុសពីទារកដទៃទៀតទេ។
ព្រះអង្គប្រហែលជាបានសម្រក់ទឹកភ្នែកជាលើកទីមួយ នៅពេលនោះឯង។ ព្រះអង្គបានយាងមកទទួលរងការបាត់បង់ និងទុក្ខព្រួយដូចមនុស្សជាទូទៅ ព្រះអង្គជ្រាបអំពីការសង្ស័យ ដែលប្អូនៗ និងក្រុមគ្រួសារព្រះអង្គ មានចំពោះព្រះអង្គ ហើយក៏បានជ្រាបអំពីការឈឺចាប់ ដែលមាតាព្រះអង្គទទួលរង ពេលដែលគាត់បានឃើញព្រះអង្គទទួលរងទារុណកម្ម និងត្រូវគេឆ្កាងសម្លាប់។
ការឈឺចាប់ទាំងនេះ និងការឈឺចាប់ជាច្រើនទៀត បានរង់ចាំព្រះឱរសយេស៊ូវ ដែលកំពុងផ្ទំលក់ នៅពេលយប់ដំបូង បន្ទាប់ពីព្រះអង្គមានកំណើតជាមនុស្ស។ ប៉ុន្តែ ព្រះយេស៊ូវជា “ព្រះដែលគង់នៅជាមួយយើង”(ម៉ាថាយ ១:២៣) តាំងពីពេលដែលព្រះអង្គយាងមកចាប់កំណើតជាមនុស្ស ហើយព្រះអង្គជ្រាបថា ការរស់នៅជាមនុស្សមានការពិបាកប៉ុណ្ណា។ ព្រះអង្គបានជួបការលំបាកសព្វបែបយ៉ាង ក្នុងសាច់ឈាមជាមនុស្ស អស់រយៈពេលបីទសវត្សរ៍ រហូតដល់ពេលដែលព្រះអង្គសុគតនៅលើឈើឆ្កាង។
ដោយសារសេចក្តីស្រឡាញ់ដែលព្រះអង្គមាន ចំពោះអ្នកនិងខ្ញុំ នោះព្រះអង្គបានយាងមកប្រសូត្រជាមនុស្ស១រយភាគរយ។ ហើយដោយសារព្រះអង្គធ្លាប់រស់នៅជាមនុស្សដូចយើងដែរ នោះព្រះអង្គយល់ពីទុក្ខលំបាករបស់យើង។ ដូចនេះ យើងមិនអាចនិយាយថា ក្នុងលោកនេះ គ្មាននរណាយល់ពីទុក្ខលំបាករបស់យើងនោះឡើយ។ ព្រះយេស៊ូវពិតជាយល់ពីទុក្ខលំបាករបស់យើង។ សូមឲ្យព្រះអង្គ ដែលជាពន្លឺ ដែលបានចុះមកក្នុងលោកិយ នៅពេលយប់នោះ បានចែងចាំងរស្មី ចូលទៅក្នុងទីជម្រៅនៃវិញ្ញាណរបស់យើង ក្នុងរដូវកាលនៃបុណ្យណូអែល ដោយនាំឲ្យយើងមានសន្តិភាព នៅលើផែនដី…
វីវរៈបុរសម្នាក់ទៀត នៃបុណ្យណូអែល
កាលពីមុនមក ខ្ញុំមិនបានគិតដល់សារៈសំខាន់នៃតួនាទីរបស់លោកយ៉ូសែប នៅក្នុងរឿងបុណ្យណូអែលទេ។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានក្លាយជាស្វាមី និងឪពុកម្នាក់ ខ្ញុំក៏បានឲ្យតម្លៃកាន់តែខ្លាំង ចំពោះបុគ្គលិកលក្ខណៈដ៏សុភាពរបស់លោកយ៉ូសែប។ ពេលដែលលោកយ៉ូសែបបានដឹងថា នាងម៉ារាមានផ្ទៃពោះ គាត់បានសម្រេចចិត្តថា គាត់នឹងមិនធ្វើឲ្យនាងខ្មាស់គេ ឬដាក់ទោសនាងឡើយ(ម៉ាថាយ ១:១៩)។
ខ្ញុំមានការស្ងើចសរសើរចំពោះការស្តាប់បង្គាប់ និងការបន្ទាបខ្លួនរបស់គាត់ ដ្បិតគាត់មិនគ្រាន់តែបានធ្វើតាមបង្គាប់របស់ព្រះប៉ុណ្ណោះទេ(ខ.២៤) ប៉ុន្តែ ថែមទាំងមិនបានរួមដំណេកជាមួយនឹងនាងម៉ារា មុនពេលដែលព្រះយេស៊ូវប្រសូត្រឡើយ(ខ.២៥)។ យើងដឹងទៀតថា ក្រោយមក លោកយ៉ូសែបបានស្ម័គ្រចិត្តភៀសខ្លួនចេញពីទីលំនៅរបស់ខ្លួន ដើម្បីការពារព្រះឱរសយេស៊ូវ(២:១៣-២៣)។
សូមយើងស្រម៉ៃថា លោកយ៉ូសែប និងនាងម៉ារាបានទទួលសម្ពាធប៉ុណ្ណា ពេលដែលពួកគេដឹងថា ខ្លួនត្រូវមើលថែរ និងចិញ្ចឹមបីបាច់ព្រះយេស៊ូវ។ បើអ្នកជាពួកគេវិញ តើអ្នកនឹងមានអារម្មណ៍ស្មុគ្រស្មាញ និងទទួលរងសម្ពាធខ្លាំងប៉ុណ្ណា ពេលដែលព្រះរាជបុត្រានៃព្រះរស់នៅជាមួយអ្នក ជារៀងរាល់ថ្ងៃ ដោយអ្នកត្រូវសម្អាតខ្លួនជាបរិសុទ្ធជានិច្ច ដើម្បីនៅក្បែរព្រះអង្គ។ តើលោកយ៉ូសែបត្រូវមានលក្ខណៈជាមនុស្សល្អប៉ុណ្ណា ដើម្បីឲ្យអាចទទួលកិច្ចការដែលព្រះទ្រង់ឲ្យធ្វើនោះ? គាត់ពិតជាបានធ្វើជាគំរូដ៏ល្អ សម្រាប់ឲ្យយើងយកតម្រាប់តាម ទោះយើងកំពុងចិញ្ចឹមកូន ឬមើលថែរអ្នកដទៃ ដែលព្រះប្រទានមកក៏ដោយ។
សូមព្រះប្រទានឲ្យយើងមានកម្លាំង ឲ្យមានចិត្តស្មោះត្រង់ និងការស្តាប់បង្គាប់ ដូចលោកយ៉ូសែប ទោះបីជាយើងមិនយល់ច្បាស់ អំពីផែនការរបស់ព្រះអង្គក៏ដោយ។-Randy Kilgore
ការជម្រុះភាពល្វីងជូរចត់
ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ គ្រួសាររបស់អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) មានអាជីវកម្មផលិតនាឡិការ នៅប្រទេសហូឡង់ ហើយពួកគេបានព្យាយាមការពារគ្រួសារជនជាតិយូដា ឲ្យរួចពីការតាមប្រហាររបស់ពួកអាឡឺម៉ង់។ ទីបំផុត គេក៏បានបញ្ជូនក្រុមគ្រួសាររបស់អ្នកស្រី ខូរី ទៅមន្ទីរប្រមូលផ្តុំ ដែលនៅទីនោះបានតែ១០ថ្ងែ ឪពុករបស់គាត់បានលាចាកលោក។ បេតស៊ី(Betsie)ប្អូនស្រីរបស់គាត់ ក៏បានស្លាប់ក្នុងជំរុំនោះផងដែរ។ ក្តីជំនឿរបស់ប្អូនស្រីគាត់ បានជួយពង្រឹងជំនឿរបស់គាត់ ពេលអ្នកទាំងពីរកំពុងជាប់ឃុំជាមួយគ្នា។
ក្តីជំនឿនោះបាននាំឲ្យអ្នកស្រីខូរី មានការអត់ទោស ចំពោះពួកមនុស្សដ៏សាហាវព្រៃផ្សៃ ដែលជាអ្នកយាមក្នុងគុក ដែលគេបានដាក់ក្រុមគ្រួសារគាត់។ សេចក្តីសម្អប់ និងគំនុំ ដែលចង់សងសឹកបានបន្តបំផ្លាញជីវិតមនុស្សជាច្រើន បន្ទាប់ពីគេបានបិទជំរុំប្រមូលផ្តុំនោះ ពេលសង្រ្គាមចប់ តែអ្នកស្រីខូរីបានដឹងអំពីការពិត ដែលក្នុងនោះ សេចក្តីសម្អប់ធ្វើឲ្យអ្នកដែលស្អប់គេ មានការឈឺចាប់ ខ្លាំងជាងអ្នកដែលគេស្អប់ទៅទៀត ទោះបីជាគេមានហេតុផលយ៉ាងណាក៏ដោយ។
យើងមានឱកាសស្រឡាញ់ខ្មាំងសត្រូវរបស់យើង ហើយសម្រេចចិត្តអត់ទោសឲ្យគេ ដូចអ្នកស្រីខូរីដែរ។ ការអត់ទោស មិនបានធ្វើឲ្យទង្វើខុស ក្លាយជាត្រូវទេ តែពេលដែលយើងអត់ទោស យើងបង្ហាញ ឲ្យលោកិយស្គាល់ព្រះគ្រីស្ទ។ “ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ”(អេភេសូរ ៤:៣២)។
ព្រះទ្រង់នឹងជួយឲ្យយើងជម្រុះសេចក្តីសម្អប់ និងកំហឹងចោល ពេលដែលយើងប្រែចិត្ត ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណកែប្រែជីវិតយើង ឲ្យអ្នកដទៃបានឃើញព្រះសង្រ្គោះគង់ក្នុងជីវិតយើង។-Randy Kilgore
តើព្រះទ្រង់ខ្វល់ពីយើងខ្ញុំទេ?
អ្នកស្រីមីននី(Minnie) និងលោកចច លេស៊ី(George Lacy) មានសំណួរខ្លះដែលត្រូវឆ្លើយ ដែលមានដូចជា : “តើព្រះយេស៊ូវមានភាពគ្រប់គ្រាន់ សម្រាប់យើងទេ? តើទំនាក់ទំនងជាមួយព្រះគ្រីស្ទ ផ្តល់ប្រយោជន៍គ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ជីវិតយើងឬទេ? តើព្រះអង្គមានលទ្ធភាពគ្រប់គ្រាន់ល្មមនឹងជួយឲ្យយើង មានចិត្តចង់បន្តរស់នៅឬទេ? តើព្រះអង្គខ្វល់ពីយើងទេ?”
ខណៈពេលដែលអ្នកទាំងពីរកំពុងបម្រើព្រះ ជាបេសកជន ក្នុងឆ្នំា១៩០៤ កូនស្រីពៅរបស់ពួកគេក៏បានមានជម្ងឺ។ បន្ទាប់មក កូនរបស់ពួកគេទាំង៥នាក់ក៏បានស្លាប់ជាបន្តបន្ទាប់ ក្នុងរយៈពេលដ៏ខ្លី ដោយសារជម្ងឺគ្រុនក្តៅស្កាលេត ហើយគ្មានកូនណាម្នាក់នៅមានជីវិត បានឃើញឆ្នាំថ្មីទេ។ លោកចន លេសីក៏បានសរសេរសំបុត្រផ្ញើទៅកាន់គណៈកម្មការបេសកកម្ម អំពីភាពឯកកោដ៏ធ្ងន់ធ្ងរ គឺដូចដែលគាត់បានមានប្រសាសន៍ក្នុងសំបុត្រនោះថា “ជួនកាល យើងមានអារម្មណ៍ថា ទុក្ខព្រួយនេះហាក់ដូចជាលើសពីសមត្ថភាព ដែលយើងអាចទ្រាំទ្ររួច។ ប៉ុន្តែ “ព្រះអម្ចាស់ទ្រង់គង់នៅជាមួយយើង ហើយបានប្រទានជំនួយផ្លូវចិត្តដ៏អស្ចារ្យ”។ ក្នុងពេលដ៏ខ្មៅងងឹតបំផុតនោះ ពួកគេបានដឹងថា ព្រះយេស៊ូវតែងតែគង់នៅក្បែរ ហើយព្រះអង្គមានភាពគ្រប់គ្រាន់សម្រាប់ពួកគេ។
មានមនុស្សជាច្រើនធ្លាក់ចូលក្នុងស្ថានភាពដ៏លំបាក ដែលធ្វើឲ្យពួកគេសួរខ្លួនឯងថា តើពួក គេអាចបន្តទៅមុខទៀតឬអត់។ បើសិនជាយើងធ្លាក់ខ្លួនឈឺ បើការងាររបស់យើងត្រូវបាត់បង់ បើយើងបាត់បង់មនុស្សដែលជិតស្និទ្ធនឹងយើងបំផុត តើយើងនឹងនៅតែគិតថា ទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់មានភាពគ្រប់គ្រាន់ ល្មមនឹងឲ្យយើងបន្តមមុលទៅមុខទៀតឬទេ?
អ្នកនិពន្ធទំនុកដំកើងបានរំឭកយើង អំពីព្រះវត្តមាន និងភាពស្មោះត្រង់របស់ព្រះ(ទំនុកដំកើង ៣០)។ ពេលដែលគាត់មានការធ្លាក់ទឹកចិត្តយ៉ាងខ្លាំង គាត់បានស្រែកឡើងថា “ឱព្រះយេហូវ៉ាអើយ សូមទ្រង់ស្តាប់ ហើយប្រោសមេត្តាដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ…
ផ្លាស់ប្រែពីអ្នកលាក់ខ្លួន ទៅជាអ្នកស្វែងរក
ពេលដែលខាត់ធ្រីន(Kathryn) កូនស្រីរបស់ខ្ញុំនៅតូច មិនទាន់ចេះដើរឬវា នាងបានរកវិធីលាក់ខ្លួនពីមនុស្សម្នា ពេលដែលនាងចង់នៅម្នាក់ឯង ឬចង់ធ្វើអ្វីតាមចិត្តរបស់ខ្លួន។ នាងបានលាក់ខ្លួន ដោយគ្រាន់តែបិទភ្នែក។ នាងគិតថា ពេលនាងមើលគេមិនឃើញ នោះគេក៏មើលនាងមិនឃើញដែរ។ នាងបានបិទភ្នែក នៅក្នុងកៅអីរបស់នាងក្នុងឡាន ពេលដែលមាននរណាម្នាក់ព្យាយាមនិយាយរកនាង។ ពេលនាងមិនចូលចិត្តអាហារ ដែលយើងចញ្ចុក នាងបានបិទភ្នែកក្នុងកៅអីសម្រាប់កូនក្មេងអង្គុយញាំអាហារ។ ហើយនាងថែមទាំងបិទភ្នែក ពេលដែលយើងប្រាប់នាងថា ដល់ពេលចូលគេងហើយ។
លោកយ៉ូណាសក៏មានវិធីសាស្រ្តលាក់ខ្លួន តាមបែបមនុស្សធំផងដែរ ប៉ុន្តែ មិនមានប្រសិទ្ធិភាពជាងវិធីសាស្រ្តរបស់កូនស្រីខ្ញុំទេ។ ពេលព្រះទ្រង់ត្រាសហៅគាត់ ឲ្យធ្វើអ្វីដែលគាត់មិនចង់ធ្វើ គាត់ក៏បានរត់គេច ទៅកន្លែងផ្សេង។ ប៉ុន្តែ មិនយូរប៉ុន្មានគាត់ក៏បានដឹងថា គ្មានកន្លែងណាដែលព្រះមិនអាចរកគាត់ឃើញនោះឡើយ។ តាមពិត ព្រះគម្ពីរបានចែងអំពីរឿងជាច្រើន ដែលនិយាយអំពីការដែលព្រះរកឃើញអ្នកដែលមិនចង់ឲ្យគេតាមរក(និក្ខមនំ ២:១១-៣:៦ ១ពង្សាវតាក្សត្រ ១៩:១-៧ កិច្ចការ ៩:១-១៩)។
អ្នកប្រហែលជាព្យាយាមលាក់ខ្លួន មិនឲ្យព្រះអង្គឃើញ ឬគិតថា ព្រះអង្គមិនអាចមើលអ្នកឃើញ។ តែយើងត្រូវដឹងថា ព្រះទ្រង់អាចទតឃើញ និងស្តាប់ឮពាក្យអធិស្ឋានរបស់ហោរាដែលមិនស្តាប់បង្គាប់ នៅក្នុងពោះត្រីធំ ដូចនេះ ព្រះអង្គនៅតែទតឃើញ និងស្តាប់ឮសម្លេងរបស់យើង ទោះយើងនៅទីណា ហើយកំពុងធ្វើអ្វីក៏ដោយ។ ប៉ុន្តែ យើងមិនត្រូវខ្លាចព្រះអង្គទត ឬស្តាប់យើងឮឡើយ។ ផ្ទុយទៅវិញ នេះពិតជាការកម្សាន្តចិត្តដ៏អស្ចារ្យ ពេលដែលយើងដឹងថា ព្រះអង្គគង់នៅក្បែរ ហើយមើលថែរយើងជានិច្ច!-Randy…
ចូលចិត្តនិទានរឿងរបស់ព្រះអង្គ
ពេលដែលលោកស្តាត់ ធើកែល(Studs Terkel) ដែលជាអ្នកនិពន្ធដ៏ល្បីឈ្មោះ កំពុងស្វែងរកប្រធានបទ សម្រាប់និពន្ធសៀវភៅថ្មីមួយទៀត មិត្តភក្តិរបស់គាត់ម្នាក់បានឲ្យយោបល់ថា គាត់គួរនិពន្ធអំពី “សេចក្តីស្លាប់”។ ពីដំបូងគាត់មិនចង់សរសេរអំពីប្រធានបទនេះទេ តែក្រោយមក គំនិតនេះក៏បានកើតចេញជារូបរាង្គបន្តិចម្តងៗ ក្នុងទំព័រសៀវភៅ ហើយគាត់ក៏បានដឹងច្បាស់ថា ខ្លួនត្រូវសរសេរអំពី “សេចក្តីស្លាប់” នៅពេលដែលភរិយារបស់គាត់ បានលាចាកលោកក្នុងវ័យ៦០ឆ្នាំ។ ពេលនោះ គាត់ក៏បានធ្វើការស្រាវជ្រាវដោយផ្ទាល់ខ្លួន ក្នុងការនិពន្ធសៀវភៅនោះ ដោយស្រេកឃ្លានចង់ដឹងថា ពេលមនុស្សស្លាប់ តើវិញ្ញាណរបស់ពួកគេនឹងទៅទីណា ហើយតើប្រពន្ធជាទីស្រឡាញ់របស់គាត់ បានលាចាកលោក ទៅស្ថានណាហើយ។ សៀវភៅរបស់គាត់បានរំឭកយើង អំពីការដែលយើងស្វែងរកព្រះយេស៊ូវ និងអំពីសំណួរ និងការខ្វល់ខ្វាយរបស់យើង អំពីភាពអស់កល្បជានិច្ច ខណៈពេលដែលយើងកំពុងស្ថិតក្នុងការធ្វើដំណើរនៃសេចក្តីជំនឿរបស់យើង។
ដូចនេះ ខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានធានាថា យើងនឹងបានទៅនៅជាមួយព្រះយេស៊ូវ បន្ទាប់ពីយើងស្លាប់ទៅ បើសិនជាយើងបានទទួលការអត់ទោសបាបពីព្រះអង្គ។ និយាយរួម គ្មានក្តីសង្ឃឹមអ្វី ដែលធំប្រសើរជាងនេះទៀតឡើយ។ យើងមានអភ័យឯកសិទ្ធិ នៅក្នុងការចែកចាយអំពីក្តីសង្ឃឹមនោះ ទៅដល់មនុស្សជាច្រើន តាមដែលមានឱកាស។ បទគម្ពីរ ១ពេត្រុស ៣:១៥ បានលើកទឹកចិត្តយើង ឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយ ដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់យើងរាល់គ្នា។ ម្យ៉ាងទៀត ស្តេចដាវីឌក៏បានមានបន្ទូលផងដែរថា យើងមានឱកាសអំពាវនាវដល់ព្រះនាមទ្រង់ ហើយសំដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍(១របាក្សត្រ…
មិនបានអរគុណសូម្បីតែបន្តិច
នៅពេលរសៀលថ្ងៃមួយ ផ្លូវថ្នល់មានការចង្អៀតយ៉ាងខ្លាំង ហើយអ្នកធ្វើដំណើរម្នាក់ៗកំពុងមានការតប់ប្រម៉ល់នឹងអាកាសធាតុដ៏ក្តៅហែង។ ពេលនោះខ្ញុំបានកត់សំគាល់យុវជនពីរនាក់ ដែលនៅក្នុងរថយន្តមួយគ្រឿង កំពុងព្យាយាមបត់ចូលផ្លូវដ៏មមាញឹក ចេញពីផ្លូវរបស់ភោជនីយដ្ឋានអាហាររហ័ស។ ឡានដែលនៅខាងមុខខ្ញុំក៏បានទុកផ្លូវឲ្យពួកគេបត់ចូល។ ខ្ញុំក៏គិតថា នេះជាការល្អណាស់។ ប៉ុន្តែ ពេលដែលយុវជនទាំងពីរនាក់នោះ មិនបានងក់ក្បាល ឬគ្រវីដៃ ដើម្បីសម្តែងការអរគុណដាក់គាត់ គាត់ក៏ប្រែជាមានកំហឹង។ ដំបូង គាត់បើកកញ្ចក់ទ្វារឡានគាត់ រួចស្រែកគំហកដាក់យុវជនទាំងពីរ។ បន្ទាប់មក គាត់ក៏បើកឡានស្ទុះទៅមុខ គឺហាក់ដូចជាចង់បើកបំបុកឡានរបស់គេពីក្រោយ ទាំងចុចស៊ីផ្លេ ហើយបន្តស្រែកដាក់គេទៀត ដើម្បីបញ្ចេញកំហឹង។ ក្នុងចំណោមពួកគេ តើនរណា “ខុសខ្លាំងជាងគេ”? តើការបញ្ចេញកំហឹងរបស់គាត់ជាការត្រឹមត្រូវឬទេ ពេលដែលយុវជននោះមិនបានសម្តែងការអរគុណចំពោះគាត់? តើយុវជននោះបានជំពាក់ការអរគុណ ចំពោះគាត់ឬទេ?
ជាការពិតណាស់ ពេលដែលបុរសកើតឃ្លង់ទាំង១០នាក់ បានទទួលការប្រោសឲ្យជាពីព្រះយេស៊ូវ ពួកគេបានជំពាក់ការដឹងគុណចំពោះព្រះអង្គ។ តើហេតុអ្វីបានជាក្នុងចំណោមពួកគេ មានតែម្នាក់ប៉ុណ្ណោះតែបានត្រឡប់មកអរព្រះគុណព្រះអង្គ? ពេលនោះព្រះអង្គក៏បានឆ្លើយតបថា “តើឃើញមានតែសាសន៍ដទៃ១នេះ វិលមកសរសើរដល់ព្រះទេឬ”(លូកា ១៧:១៨)។ ព្រះអង្គជាស្តេចលើអស់ទាំងស្តេច តែបានទទួលការអរព្រះគុណពីមនុស្សម្នាក់ ក្នុងចំណោម១០នាក់ ដែលព្រះអង្គបានប្រោសឲ្យជា ចុះទំរាំតែយើងដែលជាមនុស្សធម្មតា តើយើងចង់រំពឹងឲ្យមនុស្សប៉ុន្មាននាក់ដឹងគុណយើង? ដូចនេះ យកល្អ យើងគួរធ្វើការល្អ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះ ហើយបម្រើអ្នកដទៃ ជាជាងធ្វើការទាំងនោះ ដើម្បីឲ្យគេដឹងគុណ ឬសរសើរយើង។
សូមឲ្យគេបានឃើញព្រះគុណព្រះនៅក្នុងយើង ទោះបីជាគេមិនបានអគុណយើងក៏ដោយ។-Randy Kilgore
ពេលងងឹតបំផុតក្នុងជីវិត
លោកឆាល វិតថលស៊ី(Charles Whittlesey) ជាវីវរៈបុរសដែលល្បីល្បាញជាងគេ ក្នុងសង្រ្គាមលោកលើកទី១។ គាត់ជាអ្នកដឹកនាំ “កងវរសេនាតូចដែលបានវង្វេង” ក្នុងសង្រ្គាមដ៏ធំនោះ។ គាត់បានទទួលមេដាយកិត្តិយស សម្រាប់ភាពក្លាហាន នៅក្នុងការដឹកនាំកងទ័ពរបស់គាត់ ដែលបានជាប់នៅពីក្រោយខ្សែត្រៀមរបស់សត្រូវ។ បន្ទាប់ពីវិមានបញ្ចុះសពសម្រាប់ទាហានដែលគេមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេសម្ភោធហើយ គេក៏បានជ្រើសរើសលោកឆាល ឲ្យបម្រើការជាអ្នកសែងមឈូសរបស់សពទាហានទីមួយ ដែលគេត្រូវបញ្ចុះនៅទីនោះ។ ពីរសប្តាហ៍ក្រោយមក គេបានសន្និដ្ឋានថា គាត់បានបញ្ចប់ជីវិតខ្លួនឯង ដោយលោតចុះពីលើនាវាកម្សាន្ត នៅកណ្តាលមហាសមុទ្រអាត្លង់ទិច។
លោកឆាលមានភាពរឹងមាំ នៅចំពោះមហាជន គឺមិនខុសពីលោកហោរាអេលីយ៉ាទេ(១ពង្សាវតាក្សត្រ ១៩:១-៧) ប៉ុន្តែ គេមិនដឹងទេថា ចិត្តរបស់គាត់មានពេញដោយភាពអស់សង្ឃឹម ក្នុងពេលដែលគាត់នៅស្ងាត់ស្ងៀមម្នាក់ឯង។ មនុស្សសព្វថ្ងៃច្រើនតែជួបបញ្ហា ដែលពួកគេគិតថាខ្លួនមិនអាចដោះស្រាយបាន។ ជួនកាល ការអស់សង្ឃឹមដែលយើងមានមួយរយៈពេល នាំឲ្យមានការនឿយហត់ខ្លាំង។ ជាក់ស្តែង លោកអេលីយ៉ាធ្លាប់ជួបបញ្ហានេះ បន្ទាប់ពីគាត់បានឈ្នះពួកហោរារបស់ព្រះបាល(១៨:២០-៤០)។ គាត់មានការភ័យខ្លាចសេចក្តីស្លាប់ ហើយក៏បានរត់គេចខ្លួនចូលវាលរហោស្ថាន(១៩:១-៣)។ ប៉ុន្តែ ជាញឹកញាប់ ការអស់សង្ឃឹមមានរយៈពេលវែង ហើយនាំឲ្យមានគ្រោះថ្នាក់កាន់តែខ្លាំង។ ហេតុនេះហើយ យើងចាំបាច់ត្រូវទូលដល់ព្រះ និងចែកចាយដល់អ្នកដទៃ អំពីការអស់សង្ឃឹមរបស់យើង។
ព្រះទ្រង់ប្រទាននូវព្រះវត្តមានរបស់ព្រះអង្គ ដល់យើង ក្នុងពេលដែលយើងជួបភាពងងឹតបំផុត ដើម្បីជួយកម្សាន្តចិត្តយើង ហើយដើម្បីឲ្យយើងអាចជួយអ្នកដទៃ ដែលមានការឈឺចាប់ នៅថ្ងៃក្រោយ តាមគំរូព្រះអង្គ។ ពេលដែលយើងស្រែករកជំនួយ ពីអ្នកដទៃ និងពីព្រះ អាចជាពេលដែលរឹងមាំបំផុត…
រឿងប្រៀបប្រដូច អំពីទ្រនិចឃ្មុំ
កាលពី៥០ឆ្នាំមុន មានពេលមួយខ្ញុំត្រូវសត្វឃ្មុំមួយហ្វូងដេញតាម បានជាខ្ញុំរត់គេច ទៅរកផ្ទះលោកចេយ អេលាត(Jay Elliott) ដោយទម្លាយទ្វារខាងមុខផ្ទះគាត់ ធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រួចខ្ញុំក៏បានរត់គេចចេញតាមទ្វារក្រោយ ហើយក៏បានដឹងថា សត្វឃ្មុំលែងដេញតាមខ្ញុំទៀតហើយ។ តាមពិត ខ្ញុំបាននាំហ្វូងឃ្មុំចូលផ្ទះគាត់។ មួយសន្ទុះក្រោយមក ខ្ញុំក៏បានឃើញគាត់រត់យ៉ាងលឿនចេញតាមទ្វារក្រោយ ដោយមានសត្វឃ្មុំដេញតាមពីក្រោយ។
ថ្ងៃនោះ ខ្ញុំត្រូវសត្វឃ្ញុំទិចបួនដប់ទ្រនិច មិនមានអ្វីធ្ងន់ធ្ងរទេ តែលោកចេយ មានបទពិសោធន៍ខុសពីខ្ញុំ។ ទោះបីជាគាត់ត្រូវសត្វឃ្មុំទិចតែពីរបីទ្រនិចក៏ដោយ ក៏ភ្នែក និងកររបស់គាត់បានឡើងហើមប៉ោង ដោយសារមានប្រតិកម្មដ៏ឈឺចាប់នឹងជាតិពិស។ សកម្មភាពរបស់ខ្ញុំបានបណ្តាលឲ្យមានការឈឺចាប់ ដល់មិត្តភក្តិរបស់ខ្ញុំ។
រឿងនេះបានឆ្លុះបញ្ចាំង អំពីការពិត ដែលកើតមានក្នុងទំនាក់ទំនងដែលយើងមានជាមួយអ្នកដទៃផងដែរ។ យើងអាចធ្វើឲ្យអ្នកដទៃមានការឈឺចាប់ ដូចត្រូវសត្វទិច ដោយសារទង្វើរបស់យើង ដែលមិនមានលក្ខណៈដូចព្រះគ្រីស្ទ។ ទោះយើងបានសុំទោសគេហើយក្តី ក៏“ទ្រនិច”នៃកំហុសរបស់យើង នៅតែជាប់ក្នុងចិត្តគេ។
គេគួរតែរំពឹងថា គ្រីស្ទបរិស័ទមិនមានភាពកាច ឬគ្រោកគ្រាត និងភាពឆេវឆាវទេ។ យើងប្រហែលជាភ្លេចហើយថា ជួនកាល អ្នកដែលមានការពិបាក នៅក្នុងសេចក្តីជំនឿ ឬក្នុងការរស់នៅ បានមើលមកគ្រីស្ទបរិស័ទ ដោយការរំពឹងគិតជាច្រើន។ ពួកគេរំពឹងថា គ្រីស្ទបរិស័ទជាមនុស្សដែលមានកំហឹងតិច តែមានក្តីមេត្តាច្រើន មានការថ្កោលទោសតិច តែមានក្តីអាណិតច្រើន និងមានការរិះគន់តិច តែមានការលើកទឹកចិត្តច្រើន។ ព្រះយេស៊ូវបានប្រាប់យើងឲ្យរស់នៅឲ្យបានល្អ ដើម្បីថ្វាយសិរីល្អដល់ព្រះ(ម៉ាថាយ ៥:១៦ ១ពេត្រុស ២:១២)…
ព្រះអង្គមិនចេះប្រែប្រួល
កាលខ្ញុំនៅក្មេង ជីតារបស់ខ្ញុំចូលចិត្តនិទានរឿង ហើយខ្ញុំចិត្តស្តាប់គាត់ណាស់។ គាត់មានរឿងនិទានពីរប្រភេទ គឺ “រឿងប្រឌិតពន្លើស” និង “រឿងដំណើរផ្សងព្រេង”។ រឿងប្រឌិតពន្លើសមានបង្កប់ការពិតខ្លះៗ តែអ្នកនិទានរឿងបានកែប្រែសាច់រឿង នៅពេលគាត់និទានរឿងដដែលនោះនៅពេលក្រោយទៀត។ រឿងដំណើរផ្សងពេ្រង និយាយអំពីរឿងដែលពិតជាបានកើតឡើង តែអ្នកនិទានរឿងមិនកែប្រែសាច់រឿង នៅពេលគាត់និទានរឿងនោះលើកក្រោយទេ។ ថ្ងៃមួយជីតារបស់ខ្ញុំបាននិទានរឿងមួយ ដែលហាក់ដូចជាពិបាកឲ្យខ្ញុំជឿថា វាជារឿងពិត បានជាខ្ញុំលាន់ម៉ាត់ថា “លោកតា រឿងហ្នឹងជារឿងប្រឌិតពន្លើសមែនអត់?” តែគាត់ប្រាប់ខ្ញុំថា រឿងនោះជារឿងពិត។ ខ្ញុំនៅតែមិនអាចជឿគាត់ ទោះបីជាគាត់មិនបានកែសាច់រឿងនោះ នៅពេលក្រោយទៀតក៏ដោយ។ ដូចនេះ ខ្ញុំមានអារម្មណ៍ចម្លែកបន្តិច។
បន្ទាប់មក ថ្ងៃមួយ ពេលខ្ញុំកំពុងស្តាប់កម្មវិធីវិទ្យុ ខ្ញុំបានឮពិធីករនិទានរឿងមួយ ដែលបញ្ជាក់ថា រឿងនិទានដែលជីតាខ្ញុំនិទានប្រាប់ខ្ញុំ នៅថ្ងៃមុនជារឿងដំណើរផ្សងព្រេង ដែលនិយាយពីការពិតមែន។ ពេលនោះ ខ្ញុំក៏មានការប៉ះពាល់ចិត្ត ហើយក៏បានទុកចិត្តគាត់កាន់តែខ្លាំង។
ពេលដែលអ្នកនិពន្ធទំនុកដំកើងនិយាយ អំពីលក្ខណៈដែលមិនចេះប្រែប្រួលរបស់ព្រះ(ទំនុកដំកើង ១០២:២៧) គាត់បានកម្សាន្តចិត្តយើង ដោយឲ្យទុកចិត្តលើព្រះ ដែលមិនចេះប្រែប្រួល។ ត្រង់ចំណុចនេះ ព្រះគម្ពីរហេព្រើ ១៣:៨ ក៏បានចែងផងដែរថា “ព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ”។ ការនេះអាចលើកទឹកចិត្តយើង ឲ្យឈ្នះទុក្ខលំបាកប្រចាំថ្ងៃ ដោយរំឭកយើងអំពីព្រះដែលមិនប្រែប្រួល ដែលអាចឲ្យយើងទុកចិត្តបាន ដែលគ្រប់គ្រងភាពវឹកវរ ក្នុងលោកិយដែលចេះតែប្រែប្រួល។-Randy Kilgore